ព្រះត្រៃបិដក ភាគ ៩៩

 [៣៦៨] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ខន្ធ១ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សេចក្ដី​បំប្រួញ។ មហាភូត១… ពា​ហិរ​… អាហារ​… រដូវ​… របស់​ពួក​អសញ្ញ​សត្វ​…។ បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង (បុគ្គល) ដោយ​ទិព្វចក្ខុ​… ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ (ជា​បច្ច័យ) នៃ​កាយ​នេះ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637829795772423495
ទៅកាន់ទំព័រ៖