ព្រះត្រៃបិដក ភាគ ៩៩
[៣៦៩] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអវិគតប្បច្ច័យ។
[៣៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ឆាជាតប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៣៧១] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៣៧២] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829796109584528
ទៅកាន់ទំព័រ៖