ព្រះត្រៃបិដក ភាគ ៩៩

 [៣៦] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយៈ​ទាំងឡាយ ពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន​… ជា​បច្ច័យ​នៃ​ការពិចារណា នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៧] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ហើយ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​កុសល​ទាំងឡាយ ដែល​ធ្លាប់​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ខន្ធ​ទាំងឡាយ​តូចឆ្មារ ដែល​មាន​អារម្មណ៍​តូចឆ្មារ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៣៨] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ទិព្វចក្ខុ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637829740442120582
ទៅកាន់ទំព័រ៖