ព្រះត្រៃបិដក ភាគ ៩៩

អតីត​ត្តិ​កៈ
បញ្ហា​វារៈ


 [៣៧៧] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​បច្ចុប្បន្នហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣៧៨] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន សីល​… ឧបោសថកម្ម​… ហើយ​ពិចារណា ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​ធា្លប់​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ព្រះ​អរិយៈ​ទាំងឡាយ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ពិចារណា​នូវ​កិលេស ដែល​សង្កត់សង្កិន​ហើយ ឃើញច្បាស់​នូវ​អតីត​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន។បេ។ ទោមនស្ស​កើតឡើង នូវ​ត្រចៀក ដែល​កន្លង​ហើយ​… នូវ​ច្រមុះ អណ្តាត កាយ ពួក​រូប ពួក​សំឡេង ពួក​រស ពួក​ផោដ្ឋព្វៈ វត្ថុ​… ឃើញច្បាស់​នូវ​អតី​តក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637829796936200853
ទៅកាន់ទំព័រ៖