ព្រះត្រៃបិដក ភាគ ៩៩

ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា … ឧទ្ធច្ចៈ​… ទោមនស្ស​កើតឡើង អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អតី​តក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​យថា​កម្មុ​បគញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៧៩] អនាគត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​អនាគត​ចក្ខុ​… នូវ​វត្ថុ​… នូវ​អនាគ​តក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង អនាគ​តក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៨០] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​បច្ចុប្បន្ន​ចក្ខុ​… កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ វត្ថុ​… នូវ​បច្ចុប្បន្ន​ក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង​…
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637829797151638733
ទៅកាន់ទំព័រ៖