ព្រះត្រៃបិដក ភាគ ៩៩
ទោមនស្សកើតឡើង ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋញ្វយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ បច្ចុប្បន្នក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៨១] អតីតធម៌ ជាច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន នូវសីល។បេ។ ធ្វើនូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា នូវអតីតចក្ខុ… នូវកាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… (បុគ្គល) ធ្វើនូវអតីតក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៣៨២] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) នូវអនាគតចក្ខុ… នូវវត្ថុ… ធ្វើនូវអនាគតក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធើ្វនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
ID: 637829797391045710
ទៅកាន់ទំព័រ៖