ព្រះត្រៃបិដក ភាគ ៩៩

 [៣៨៦] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [៣៨៧] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ។បេ។ បុគ្គល​អាស្រ័យ​នូវ​សំឡេង ដែល​កន្លង​ហើយ ឲ្យ​ទាន សីល​… ធ្វើ​ឧបោសថកម្ម ញុំាង​ឈាន។បេ។ ញុំាង​វិបស្សនា​… ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ ឲ្យ​កើតឡើង តម្លើង​មានះ ប្រកាន់ទិដ្ឋិ អាស្រ័យ​នូវ​អតីត​សីល​… នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ​… អាស្រ័យ​នូវ​កាយិកទុក្ខ ហើយ​ឲ្យ​ទាន សីល​… ឧបោសថកម្ម។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់សត្វ បំបែក​សង្ឃ អតីត​សទ្ធា​… បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ​… កាយិកទុក្ខ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ប្ប​ញ្ញា រាគៈ សេចក្តី​ប្រាថ្នា។បេ។ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637829797855275080
ទៅកាន់ទំព័រ៖