ព្រះត្រៃបិដក ភាគ ៩៩
[៣៨៨] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវចក្ខុសម្បទា ជាអនាគត នូវសោតសម្បទា… នូវឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា វណ្ណសម្បទា សទ្ទសម្បទា គន្ធសម្បទា រសសម្បទា… កាលប្រាថ្នានូវផោដ្ឋព្វសម្បទា កាលប្រាថ្នានូវអនាគតក្ខន្ធទាំងឡាយ ឲ្យទាន សីល… ឧបោសថកម្ម… ចក្ខុសម្បទា ជាអនាគត… វណ្ណសម្បទា… ផោដ្ឋព្វសម្បទា… អនាគតក្ខន្ធទាំងឡាយ ជាបច្ច័យនៃសទ្ធា ជាបច្ចុប្បន្ននៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៨៩] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយឧបនិស្សប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរដូវ ជាបច្ចុប្បន្ន ហើយញុំាងឈានឲ្យកើតឡើង ញុំាងវិបស្សនា។បេ។
ID: 637829798064372039
ទៅកាន់ទំព័រ៖