ព្រះត្រៃបិដក ភាគ ៩៩

នូវ​ភោជន ជា​បច្ចុប្បន្ន​… បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ហើយ​ញុំាង​ឈាន​ឲ្យ​កើតឡើង ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង រដូវ ជា​បច្ចុប្បន្ន​… ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ជា​បច្ចុប្បន្ន បញ្ញា កាយិកៈ។បេ។ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៩០] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ឃើញ​នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ដោយ​ទិព្វសោត​ធាតុ​… រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ជា​បច្ចុប្បន្ន ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣៩១] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ​ជា​បច្ចុប្បន្ន ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637829798327340329
ទៅកាន់ទំព័រ៖