ព្រះត្រៃបិដក ភាគ ៩៩

 [៣៩២] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​អតី​តក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​បច្ចុប្បន្ន​ក្ខន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៣៩៣] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អតីត​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​បច្ចុប្បន្ន​ផង នៃ​ពួក​កដ​ត្ដា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៩៤] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​បច្ចុប្បន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្ប​យុត្ដក​ក្ខន្ធ​ផង នៃ​ពួក​ចិត្ដ​សមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បច្ចុប្បន្ន​ចេតនា ជា​បច្ច័យ​នៃ​សម្ប​យុត្ដក​ក្ខន្ធ​ផង នៃ​ពួក​កដ​ត្ដា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៩៥] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ជា​បច្ចុប្បន្ន ជា​បច្ច័យ​នៃ​ខន្ធ៣ផង
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637829798644406989
ទៅកាន់ទំព័រ៖