ព្រះត្រៃបិដក ភាគ ៩៩
នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ពួកខន្ធជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៩៦] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្ដប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្ដប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃពួកចិត្ដសមុដ្ឋានរូប ដោយវិប្បយុត្ដប្បច្ច័យ ពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃពួកកដត្ដារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្ដប្បច្ច័យ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្ដប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្ដប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ… វត្ថុជាបច្ច័យនៃពួកបច្ចុប្បន្នក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
ID: 637829798916794789
ទៅកាន់ទំព័រ៖