ព្រះត្រៃបិដក ភាគ ៩៩

នូវ​ទិព្វសោត​ធាតុ​… នូវ​ឥទ្ធិ​វិធ​ញ្ញាណ មាន​អារម្មណ៍​តូចឆ្មារ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ​… ពិចារណា​នូវ​អនាគ​តំសញ្ញាណ ធ្វើ​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ តែ​មាន​អារម្មណ៍​តូចឆ្មារ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រាគៈ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។
 [៣៩] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​វិ​ញ្ញាណ​ញ្ចា​យតនៈ ឲ្យ​ជាទី​គោរព​… នេវ​សញ្ញា​នា​សញ្ញា​យតនៈ​… ឥទ្ធិ​វិធ​ញ្ញាណ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ ធ្វើ​នូវ​អនាគ​តំសញ្ញាណ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រាគៈ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​…។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637829740649289562
ទៅកាន់ទំព័រ៖