ព្រះត្រៃបិដក ភាគ ៩៩
អតីតារម្មណត្តិកៈ
បដិច្ចវារៈ
[៤០៧] អតីតារម្មណធម៌ (ធម៌ដែលមានអារម្មណ៍កន្លងទៅហើយ) អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ខន្ធ២ អាស្រ័យនូវខន្ធ២ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវខន្ធ២។
[៤០៨] អនាគតារម្មណធម៌ (ធម៌ដែលមានអារម្មណ៍មិនទាន់មានមក) អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនាគតារម្មណ៍ នូវខន្ធ២…។
[៤០៩] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៤១០] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺបដិសន្ធិមិនមាន ក្នុងអធិបតិប្បច្ច័យទេ។ ព្រោះអនន្តរប្បច្ច័យ
ID: 637829800174253281
ទៅកាន់ទំព័រ៖