ព្រះត្រៃបិដក ភាគ ៩៩

 [៤១៧] អនាគ​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនាគ​តា​រម្ម​ណ៍ ក្នុង​អរូប នូវ​ខន្ធ២…។
 [៤១៨] បច្ចុប្បន្នា​រម្ម​ណធម៌ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​នូវ​ខន្ធ១ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
 [៤១៩] អតី​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ គឺ​ដូចគ្នា​នឹងន​អធិបតិ​ប្ប​ច្ច័​យដែរ។ ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​អតី​តា​រម្ម​ណ៍ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អតី​តា​រម្ម​ណ៍។
 [៤២០] អនាគ​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​អនាគ​តា​រម្ម​ណ៍ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនាគ​តា​រម្ម​ណ៍។
 [៤២១] បច្ចុប្បន្នា​រម្ម​ណធម៌ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​បច្ចុប្បន្នា​រម្ម​ណ៍ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637829801129752554
ទៅកាន់ទំព័រ៖