ព្រះត្រៃបិដក ភាគ ៩៩
[៤២២] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺក្នុងនវិបាកប្បច្ច័យ មិនមានបដិសន្ធិទេ។
[៤២៣] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយបញ្ចវិញ្ញាណ នូវខន្ធ២…។
[៤២៤] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺអាស្រ័យនូវអហេតុកក្ខន្ធ១ ជាអតីតារម្មណ៍ ប្រស្នា៣ ប្រហែលគ្នានឹងនហេតុប្បច្ច័យដែរ ឯមោហៈ មិនមានទេ។
[៤២៥] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ក្នុងអរូប នូវខន្ធ២…។
[៤២៦] អនាគតារម្មណធម៌ អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអនាគតារម្មណ៍ ក្នុងអរូប នូវខន្ធ២…។
[៤២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ
ID: 637829801474719716
ទៅកាន់ទំព័រ៖