ព្រះត្រៃបិដក ភាគ ៩៩
និងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤២៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ដូចគ្នា។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637829801830500466
ទៅកាន់ទំព័រ៖