ព្រះត្រៃបិដក ភាគ ៩៩
បញ្ហាវារៈ
[៤៣០] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអតីតារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាអតីតារម្មណ៍ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។
[៤៣១] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនាគតារម្មណ៍ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៤៣២] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៤៣៣] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអតីត ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ
ID: 637829802190121009
ទៅកាន់ទំព័រ៖