ព្រះត្រៃបិដក ភាគ ៩៩

ពិចារណា​នូវ​អតីត​ឥទ្ធិ​វិធ​ញ្ញាណ ជា​អតី​តា​រម្ម​ណ៍ នូវ​ចេ​តោ​បរិ​យញ្ញា​ណ… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… ពិចារណា​នូវ​យថា​កម្មុ​បគញ្ញាណ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ជា​អតី​តា​រម្ម​ណ៍ ដែល​លះបង់​ហើយ នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ឃើញច្បាស់​នូវ​ពួក​អតី​តក្ខន្ធ ជា​អតី​តា​រម្ម​ណ៍ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ត្រេកអរ រីករាយ រាគៈ ជា​អតី​តា​រម្ម​ណ៍ ប្រារព្ធ​នូវ​អតី​តក្ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​… វិចិកិច្ឆា​… ឧទ្ធច្ចៈ​… ទោមនស្ស កើតឡើង ពួក​អតី​តក្ខន្ធ ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​យថា​កម្មុ​បគញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៣៤] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ជា​អនាគត ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពិចារណា​នូវ​អនាគត​ឥទ្ធិ​វិធ​ញ្ញាណ ជា​អតី​តា​រម្ម​ណ៍ នូវ​ចេ​តោ​បរិ​យញ្ញា​ណ… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… នូវ​យថា​កម្មុ​បគញ្ញាណ​… ឃើញច្បាស់​នូវ​ពួក​អនាគ​តក្ខន្ធ ជា​អតី​តា​រម្ម​ណ៍ ថា​មិន​ទៀង​…
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637829802428739201
ទៅកាន់ទំព័រ៖