ព្រះត្រៃបិដក ភាគ ៩៩

 [៤០] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​បឋមជ្ឈាន​ប្ប​ច្ច​វេ​ក្ខ​ណៈ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​អនាគ​តំសញ្ញាណ​ប្ប​ច្ច​វេ​ក្ខ​ណៈ ឲ្យ​ជាទី​គោរព … ធ្វើ​នូវ​ខន្ធ​ទាំងឡាយ​តូចឆ្មារ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រាគៈ មាន​អារម្មណ៍​តូចឆ្មារ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។
 [៤១] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះ​អរិយៈ​ទាំងឡាយ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ផល​ឲ្យ​ជាទី​គោរព​…។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ពួក​សម្បយុត្ត​កក្ខន្ធ។
 [៤២] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ​… បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​សេក្ខបុគ្គល​ទាំងឡាយ ធ្វើ​នូវ​គោត្រភូ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​វោ​ទានៈ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​មគ្គ​ប្ប​ច្ច​វេ​ក្ខ​ណៈ
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637829740897020316
ទៅកាន់ទំព័រ៖