ព្រះត្រៃបិដក ភាគ ៩៩
ត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាអតីតារម្មណ៍ (ជាបច្ច័យ) នៃការពិចារណានូវចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៥] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តនៃបុគ្គល អ្នកប្រកបដោយបច្ចុប្បន្នចិត្ត ជាអតីតារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកបច្ចុប្បន្នក្ខន្ធ ជាអតីតារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៦] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវអនាគតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ នូវចេតោបរិយញ្ញាណ… នូវអនាគតំសញ្ញាណ… ឃើញច្បាស់នូវពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍
ID: 637829802669149407
ទៅកាន់ទំព័រ៖