ព្រះត្រៃបិដក ភាគ ៩៩

ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៣៧] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​អតីត​ឥទ្ធិ​វិធ​ញ្ញាណ ជា​អនាគ​តា​រម្ម​ណ៍ នូវ​ចេ​តោ​បរិ​យញ្ញា​ណ… នូវ​អនាគ​តំសញ្ញាណ​… ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ជា​អនាគ​តា​រម្ម​ណ៍ ដែល​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​មក​ហើយ ក្នុង​កាលមុន​… ឃើញច្បាស់​នូវ​ពួក​អតី​តក្ខន្ធ ជា​អនាគ​តា​រម្ម​ណ៍ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ ជា​អតី​តា​រម្ម​ណ៍ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង ពួក​អតី​តក្ខន្ធ ជា​អនាគ​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​យថា​កម្មុ​បគញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៣៨] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​បច្ចុប្បន្ន​ចិត្ត ជា​អនាគ​តា​រម្ម​ណ៍ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​បច្ចុប្បន្ន​ក្ខន្ធ ជា​អនាគ​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637829802929760702
ទៅកាន់ទំព័រ៖