ព្រះត្រៃបិដក ភាគ ៩៩
[៤៣៩] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយបច្ចុប្បន្នចិត្ត ជាបច្ចុប្បន្នារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកបច្ចុប្បន្នក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤០] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវទិព្វចក្ខុជាអតីត ពិចារណានូវទិព្វសោត ពិចារណានូវអតីតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ នូវចេតោបរិយញ្ញាណ… ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាបច្ចុប្បន្នារម្មណ៍ ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកអតីតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ប្រារព្ធនូវពួកខន្ធនោះ… ទោមនស្សកើតឡើង ពួកអតីតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829803325279516
ទៅកាន់ទំព័រ៖