ព្រះត្រៃបិដក ភាគ ៩៩
[៤៤១] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវទិព្វចក្ខុជាអនាគត ពិចារណានូវទិព្វសោតធាតុ ពិចារណានូវអនាគតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ នូវចេតោបរិយញ្ញាណ… ឃើញច្បាស់នូវពួកអនាគតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ថាមិនទៀង…។បេ។ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤២] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវវិញ្ញាណញ្ចាយតនៈជាអតីត ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនេវសញ្ញនាសញ្ញាយតនៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវអតីតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយពិចារណា នូវចេតោបរិយញ្ញាណ នូវបុព្វេនិវាសានុស្សតិញ្ញាណ… ធ្វើនូវយថាកម្មុបគញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអតីតក្ខន្ធ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយពិចារណា…
ID: 637829803586397101
ទៅកាន់ទំព័រ៖