ព្រះត្រៃបិដក ភាគ ៩៩
ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអតីតារម្មណាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៤៣] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវវិញ្ញាណញ្ចាយតនៈ ជាអនាគត ឲ្យជាទីគោរព… នូវនេវសញ្ញានាសញ្ញាយតនៈ ធ្វើនូវអនាគតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ ធ្វើនូវពួកអនាគតក្ខន្ធ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៤] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវអនាគតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ
ID: 637829803836039268
ទៅកាន់ទំព័រ៖