ព្រះត្រៃបិដក ភាគ ៩៩
ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ សហជាតាធិបតិ គឺអនាគតារម្មណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៤៥] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ គឺបុគ្គលធ្វើនូវអតីតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ធ្វើនូវពួកអតីតក្ខន្ធ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៦] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺបច្ចុប្បន្នារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
ID: 637829804091713068
ទៅកាន់ទំព័រ៖