ព្រះត្រៃបិដក ភាគ ៩៩

 [៤៤៧] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ទិព្វចក្ខុ ជា​អតីត ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ទិព្វសោត​ធាតុ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​អតីត​ឥទ្ធិ​វិធ​ញ្ញាណ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ចេ​តោ​បរិ​យញ្ញា​ណ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ពួក​អតី​តក្ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ជា​អតី​តា​រម្ម​ណ៍ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។
 [៤៤៨] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ទិព្វចក្ខុ​ជា​អនាគត ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ទិព្វសោត​ធាតុ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​អនាគត​ឥទ្ធិ​វិធ​ញ្ញាណ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព ធ្វើ​នូវ​ពួក​អនាគ​តក្ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ជា​អនាគ​តា​រម្ម​ណ៍ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។
 [៤៤៩] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អតី​តា​រម្ម​ណក្ខន្ធ
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637829804381794971
ទៅកាន់ទំព័រ៖