ព្រះត្រៃបិដក ភាគ ៩៩

ចេ​តោ​បរិ​យញ្ញា​ណ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ជា​អតី​តា​រម្ម​ណ៍ អនាគ​តំសញ្ញាណ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ជា​អតី​តា​រម្ម​ណ៍ ពួក​អនាគ​តា​រម្ម​ណក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ជា​អតី​តា​រម្ម​ណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៤] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​បច្ចុប្បន្នា​រម្ម​ណក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​បច្ចុប្បន្នា​រម្ម​ណក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ បដិសន្ធិ​ចិត្ត ជា​បច្ចុប្បន្នា​រម្ម​ណ៍ (ជា​បច្ច័យ) នៃ​បច្ចុប្បន្នា​រម្ម​ណភវ​ង្គ បច្ចុប្បន្នា​រម្ម​ណភវ​ង្គ ជា​បច្ច័យ នៃ​បច្ចុប្បន្នា​រម្ម​ណភវ​ង្គ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៥] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ​ចិត្ត ជា​បច្ចុប្បន្នា​រម្ម​ណ៍ (ជា​បច្ច័យ) នៃ​ភវ​ង្គ ជា​អតី​តា​រម្ម​ណ៍ បច្ចុប្បន្នា​រម្ម​ណភវ​ង្គ (ជា​បច្ច័យ) នៃ​អតី​តា​រម្ម​ណភវ​ង្គ ពួក​បច្ចុប្បន្នា​រម្ម​ណក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ជា​អតី​តា​រម្ម​ណ៍ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៦] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ នៃ​អតី​តា​រម្ម​ណធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​អនន្តរ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637829804977582572
ទៅកាន់ទំព័រ៖