ព្រះត្រៃបិដក ភាគ ៩៩

 [៤៥៧] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។ ឯបច្ច័យ​ទាំង៣ (នេះ) ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៤៥៨] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អតី​តា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៥៩] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អនាគ​តា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637829805231424705
ទៅកាន់ទំព័រ៖