ព្រះត្រៃបិដក ភាគ ៩៩
ឲ្យជាទីគោរព ហើយពិចារណា ផលប្បច្ចវេក្ខណៈ… ធ្វើនូវនិព្វានប្បច្ចវេក្ខណៈ ឲ្យជាទីគោរព ហើយពិចារណា។
[៤៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ធ្វើនូវចេតោបរិយញ្ញាណ ដែលមានអារម្មណ៍ប្រមាណមិនបាន ឲ្យជាទីគោរព… នូវបុព្វេនិវាសានុស្សតិញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា។
[៤៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃអាវជ្ជនា ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ ពួកខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។
ID: 637829741178798176
ទៅកាន់ទំព័រ៖