ព្រះត្រៃបិដក ភាគ ៩៩
[៤៦០] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦១] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦២] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ជាបច្ច័យ
ID: 637829805489728449
ទៅកាន់ទំព័រ៖