ព្រះត្រៃបិដក ភាគ ៩៩

និង​បក​តូប​និស្ស័យ។ ឯបក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​បច្ចុប្បន្នា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អតី​តា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦៦] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ ឯបក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​បច្ចុប្បន្នា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ជា​អនាគ​តា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦៧] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​អតី​តា​រម្ម​ណ៍​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អតី​តា​រម្ម​ណ៍​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637829806047064907
ទៅកាន់ទំព័រ៖