ព្រះត្រៃបិដក ភាគ ៩៩

 [៤៦៨] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​អនាគ​តា​រម្ម​ណ៍​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អនាគ​តា​រម្ម​ណ៍​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៤៦៩] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៤៧០] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​អតី​តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637829806283508866
ទៅកាន់ទំព័រ៖