ព្រះត្រៃបិដក ភាគ ៩៩

 [៤៧១] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អតី​តា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​អនាគ​តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៧២] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អតី​តា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៧៣] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​អនាគ​តា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​អនាគ​តា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​អនាគ​តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៧៤] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អនាគ​តា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​អតី​តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637829806567291582
ទៅកាន់ទំព័រ៖