ព្រះត្រៃបិដក ភាគ ៩៩
[៤៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អនុលោម ជាបច្ច័យ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៤៧] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃអាវជ្ជនា ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ ពួកខន្ធ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៤៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍ដល់នូវសភាពធំ (ជាបច្ច័យ) នៃគោត្រភូ អនុលោម
ID: 637829741475526157
ទៅកាន់ទំព័រ៖