ព្រះត្រៃបិដក ភាគ ៩៩
អជ្ឈត្តត្តិកៈ
បដិច្ចវារៈ
[៤៩៣] ធម៌ខាងក្នុងអាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ។
[៤៩៤] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវខន្ធ២ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ។
ID: 637829808505610603
ទៅកាន់ទំព័រ៖