ព្រះត្រៃបិដក ភាគ ៩៩

 [៤៩៥] ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង អាស្រ័យ​នូវ​ខន្ធ២ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។
 [៤៩៦] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២… ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៤៩៧] ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង នូវ​ខន្ធ២… ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​មហាភូត១ អាស្រ័យ​នូវ​មហាភូត​ទាំងឡាយ។
 [៤៩៨] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ​… ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២… ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​មហាភូត១ អាស្រ័យ​នូវ​មហាភូត​ទាំងឡាយ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637829808784583145
ទៅកាន់ទំព័រ៖