ព្រះត្រៃបិដក ភាគ ៩៩
ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ អាស្រ័យនូវមហាភូតទាំងឡាយ។
[៥០១] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺបដិសន្ធិ មិនមានក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យទេ។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៥០២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោម។
[៥០៣] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ខាងក្នុង នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…
ID: 637829809360660628
ទៅកាន់ទំព័រ៖