ព្រះត្រៃបិដក ភាគ ៩៩
នូវមហាភូត១ របស់ពួកអសញ្ញសត្វ… កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។
[៥០៤] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ខាងក្រៅ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត១ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។
[៥០៥] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្នុង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកខន្ធខាងក្នុង វត្ថុអាស្រ័យនូវពួកខន្ធ អាហារសមុដ្ឋាន អាស្រ័យនូវមហាភូត១… ឧតុសមុដ្ឋាន… អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ។
ID: 637829809595486081
ទៅកាន់ទំព័រ៖