ព្រះត្រៃបិដក ភាគ ៩៩
[៥០៦] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកខន្ធខាងក្រៅ វត្ថុអាស្រ័យនូវពួកខន្ធ នូវមហាភូត១… ពាហិរៈ… អាហារ … ឧតុ … របស់ពួកអសញ្ញសត្វ។
[៥០៧] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។បេ។ ដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងអនុលោមដែរ ការធ្វើឲ្យផ្សេងៗគ្នា មិនមានទេ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងអរូប។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្នុង ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង… នូវខន្ធ២… វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាហារ អាស្រ័យនូវមហាភូត១… ឧតុ … របស់ពួកអសញ្ញសត្វ…។
[៥០៨] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប អាស្រ័យនូវខន្ធ១ខាងក្រៅ
ID: 637829809855964063
ទៅកាន់ទំព័រ៖