ព្រះត្រៃបិដក ភាគ ៩៩
គឺពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… រូបជីវិតិន្ទ្រិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។
[៥១៥] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។
[៥១៦] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៥១៧] អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនមគ្គប្បច្ច័យ គឺដូចគ្នានឹងនហេតុប្បច្ច័យដែរ តែមោហៈមិនមានទេ។ ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៥១៨] អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ… ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
ID: 637829810576166017
ទៅកាន់ទំព័រ៖