ព្រះត្រៃបិដក ភាគ ៩៩

បច្ចយ​វារៈ


 [៥២២] ធម៌​ខាងក្នុង ពឹងផ្អែក​នឹង​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ខាងក្នុង នឹង​ខន្ធ២… ឯក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​សេចក្តី​បរិបូណ៌។ មហាភូត១… ពួក​ខន្ធ​ខាងក្នុង ពឹងផ្អែក​នឹង​វត្ថុ។
 [៥២៣] ធម៌​ខាងក្រៅ ពឹងផ្អែក​នឹង​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​ខន្ធ១ខាងក្រៅ​… ក្នុង​ខណៈ​នៃ​បដិសន្ធិ និង​មហាភូត១… ពួក​ខន្ធ​ខាងក្រៅ ពឹងផ្អែក​នឹង​វត្ថុ។
 [៥២៤] ធម៌​ខាងក្នុង ពឹងផ្អែក​នឹង​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ដូច​បដិ​ច្ច​វារៈ​ដែរ។ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ នឹង​កាយាយតនៈ​… ពួក​ខន្ធ​ខាងក្នុង ពឹងផ្អែក​នឹង​វត្ថុ។
 [៥២៥] ធម៌​ខាងក្រៅ ពឹងផ្អែក​នឹង​ធម៌​ខាងក្រៅ​… ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នឹង​ចក្ខា​យតនៈ នឹង​កាយាយតនៈ​… ពួក​ខន្ធ​ខាងក្រៅ ពឹងផ្អែក​នឹង​វត្ថុ។
 [៥២៦] ធម៌​ខាងក្នុង ពឹងផ្អែក​នឹង​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​វត្ថុ​ដ៏​លើសលែង ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637829811275628581
ទៅកាន់ទំព័រ៖