ព្រះត្រៃបិដក ភាគ ៩៩

(ជា​បច្ច័យ) នៃ​វោ​ទានៈ អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥០] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ មគ្គ (ជា​បច្ច័យ) នៃ​ផល ផល​ជា​បច្ច័យ​នៃ​ផល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥១] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ការពិចារណា​នូវ​មគ្គ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ការពិចារណា​នូវ​ផល (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ការពិចារណា​នូវ​ព្រះនិព្វាន (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ចេ​តោ​បរិ​យញ្ញា​ណ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ អនាគ​តំសញ្ញាណ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ផល​ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637829741708976123
ទៅកាន់ទំព័រ៖