ព្រះត្រៃបិដក ភាគ ៩៩
[៥២៩] ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ… ព្រោះនហេតុប្បច្ច័យ គឺបវត្តិប្បដិសន្ធិក្តី ពួកមហាភូតក្តី បណ្ឌិតគប្បីធ្វើផងចុះ។ ចក្ខាយតនៈ… កាយាយតនៈ… ពួកអហេតុកក្ខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។បេ។ ព្រោះនអារម្មណប្បច្ច័យ និងនអធិបតិប្បច្ច័យ គឺដូចគ្នានឹងសហជាតវារៈដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺដូចគ្នានឹងវិប្បយុត្តប្បច្ច័យ ក្នុងបច្ចនីយៈនៃបដិច្ចវារៈដែរ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៥៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយៈ។
ID: 637829811948564849
ទៅកាន់ទំព័រ៖