ព្រះត្រៃបិដក ភាគ ៩៩

នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​មក​ហើយ ក្នុង​កាលមុន​… បុគ្គល​ដទៃ នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ​… នូវ​ពួក​ខន្ធ​ខាងក្រៅ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង បុគ្គល នូវ​រូប ដោយ​ទិព្វចក្ខុ​… នូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ​… របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត​ខាងក្រៅ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ… អាកាសានញ្ចាយតនៈ ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ និង​ចេ​តោ​បរិ​យញ្ញា​ណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៣៨] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ បុគ្គល នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ​… នូវ​ពួក​ខន្ធ​ខាងក្រៅ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637829813118544248
ទៅកាន់ទំព័រ៖