ព្រះត្រៃបិដក ភាគ ៩៩
បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ… ឮនូវសំឡេងដោយទិព្វសោតធាតុ… ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្រៅ ដោយចេតោបរិយញ្ញាណ រូបាយតនៈខាងក្រៅ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្នុង ផោដ្ឋព្វាយតនៈខាងក្រៅ (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង ពួកខន្ធខាងក្រៅ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៥៣៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិគឺបុគ្គលឲ្យទាន នូវសីល… នូវឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែលធ្លាប់សន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព… ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយធ្វើនូវមគ្គឲ្យជាទីគោរព… ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវចក្ខុខាងក្នុង… នូវវត្ថុ… នូវពួកខន្ធខាងក្នុង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ
ID: 637829813342695453
ទៅកាន់ទំព័រ៖