ព្រះត្រៃបិដក ភាគ ៩៩

គឺ​អធិបតិ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥៤០] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ដទៃ ធ្វើ​នូវ​ចក្ខុ​ខាងក្នុង​… នូវ​វត្ថុ​… នូវ​ពួក​ខន្ធ​ខាងក្នុង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង​… ទិដ្ឋិ​កើតឡើង។
 [៥៤១] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ដទៃ ឲ្យ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​កុសល​ទាំងឡាយ ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព​… ចេញ​អំពី​ឈាន​… ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ផល​ឲ្យ​ជាទី​គោរព​… ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ​… ធ្វើ​នូវ​ពួក​ខន្ធ​ខាងក្រៅ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637829813604589318
ទៅកាន់ទំព័រ៖