ព្រះត្រៃបិដក ភាគ ៩៩

 [៥៤២] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ​… ធ្វើ​នូវ​ពួក​ខន្ធ​ខាងក្រៅ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។
 [៥៤៣] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ខាង​ក្នុង​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាង​ក្នុង​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ មគ្គ (ជា​បច្ច័យ) នៃ​ផល។បេ។ អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៥៤៤] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ត្រង់​ពាក្យ​ថា ពួក​ខន្ធ​ខាង​ក្រៅ​មុនៗនោះ ជា​ដំណើរ​ធ្វើឲ្យ​ផ្សេងគ្នា​ប៉ុណ្ណោះ​ឯង។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637829813845718790
ទៅកាន់ទំព័រ៖