ព្រះត្រៃបិដក ភាគ ៩៩
[៥៤៥] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយសមនន្តរប្បច្ច័យ គឺដូចអនន្តរប្បច្ច័យដែរ។បេ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាខាងក្នុង ហើយឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… នូវឈាន… ញុំាងវិបស្សនា… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ… ប្រកាន់ទិដ្ឋិ នូវសីលខាងក្នុង… នូវបញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន… ញុំាងសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធាខាងក្នុង… បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្នុង នៃបញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829814044492321
ទៅកាន់ទំព័រ៖