ព្រះត្រៃបិដក ភាគ ៩៩
[៥៤៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលដទៃ អាស្រ័យនូវសទ្ធាខាងក្នុង ហើយឲ្យទាន… តម្លើងមានះ ប្រកាន់ទិដ្ឋិ បុគ្គលដទៃ នូវសីលខាងក្នុង… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន… សម្លាប់សត្វ បំបែកសង្ឃ សទ្ធាខាងក្នុង… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្រៅ នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៧] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលដទៃ អាស្រ័យនូវសទ្ធាខាងក្រៅ… នូវសេចក្ដីប្រាថ្នា កាយិកសុខ… នូវសេនាសនៈ ហើយឲ្យទាន… បំបែកសង្ឃ សទ្ធាខាងក្រៅ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្រៅ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៨] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ
ID: 637829814330291062
ទៅកាន់ទំព័រ៖