ព្រះត្រៃបិដក ភាគ ៩៩
និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាខាងក្រៅ… នូវសេនាសនៈ ហើយឲ្យទាន… បំបែកសង្ឃ សទ្ធាខាងក្រៅ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្នុង និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… ទោមនស្សកើតឡើង បុគ្គល (ឃើញ) នូវរូប ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាតគឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥០] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គលដទៃ (ឃើញ) នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង
ID: 637829814579326304
ទៅកាន់ទំព័រ៖